ឯកឧត្តម ហែម ខន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានអញ្ជើញចុះពិនិត្យដំណើរការទទួលការចាក់វ៉ាក់សាំងការពារការរីករាលដាលជំងឺកូវីដ-១៩ ជូនក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកសំរោងទង
 
ចែករំលែក ៖

នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានអញ្ជើញចុះពិនិត្យដំណើរការទទួលការចាក់វ៉ាក់សាំងការពារការរីករាលដាលជំងឺកូវីដ-១៩ ជូនក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកសំរោងទង នៅមណ្ឌលសុខភាពឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរឯកឧត្តមបានឧបត្ថម្ភដល់ក្រុមការងារចំពោះកិច្ចដែលសម្រួលដល់ការងារចាក់វ៉ាក់សាំងចំនួន ០៦នាក់ និងក្រុមគ្រូពេទ្យចំនួន ១២នាក់ សរុបទាំងអស់ ១៨នាក់។

ក្នុងនោះម្នាក់ៗទទួលបានថវិកាចំនួន ៥០ ០០០ រៀល (សរុបទាំង ១៨នាក់ ស្មើនឹងថវិកាចំនួន ៩០០ ០០០ រៀល) ព្រមទាំងបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១០កេស ជូនដល់មណ្ឌលសុខភាពឃុំត្រពាំងគងសម្រាប់ប្រើប្រាស់ សរុបការឧបត្ថម្ភទាំងអស់ស្មើនឹងទឹកប្រាក់ចំនួន ១ ០៦០ ០០០រៀល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ